ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុឹង ប៊ុនណា បន្ទាប់ពីមានករណីផ្ទុះអាវុធចំនួន៤គ្រាប់

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២ និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ព័ត៌មានពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។

ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។
ក្រោយមក ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថសហការគ្នា និងនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។

មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនិងប្រពន្ធ។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ។
សូមបញ្ជាក់ថា, ជនសង្ស័យជា ឈ្មួញតើគាត់ មានសិទ្ធិអីប្រើប្រាស់អាវុធ ? បញ្ហានេះសមត្ថកិច្ចនឹងបន្តនីតិ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញថា ជនសង្ស័យខាងលើនេះ បានអាវុធមកពីប្រភពណា អ្នកណាជាអ្នកចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ ៕