បាត់ដំបង: សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី ២៩ខែកក្តដានេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រគេនទៀនវស្សាចំនួន១៤វត្ត ក្នុងឃុំតាគ្រាម ដែលមានព្រះសង្ឃចំនួន៤ ៣អង្គ និងឧបាសកឧបាសិកាចូលរួមចំនួន២២ ៣នាក់ ដោយប្រមូលផ្តុំរៀបចំក្នុងវត្តល្អាងតាគ្រាម។
ក្នុងពិធីនោះដែរក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃគ្រប់អង្គ និងថវិកាទ្រទ្រង់វត្តមួយចំនួន ព្រមទាំងថវិកាកំដរដៃ ដល់អ្នកចូលរួម ព្រមទាំងបានដោះស្រាយសំណូមពរចាំបាច់របស់វត្តខ្លះផងដែរ។
ក្នុងឱកាសនោះ សន្តិបណ្ឌិត សុខ ផល បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងពុទ្ឋបរស័ទទាំងអស់ដែលបានចូលរួម ព្រមទាំងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួននាពេលកន្លងមកជាពលរដ្ឋល្អក្នុងសង្គម។
នារសៀលថ្ងៃដដែល ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញសា លាបឋមសិក្សា២ខ្នង១២បន្ទប់ និងទីចាត់ការ១ ខ្នង២ បន្ទប់ ក្នុងសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានសាងសង់តាំងពីឆ្នាំ១៩ ៩៦ បច្ចុប្បន្នចាស់ទ្រុធទ្រោមត្រូវសាងសង់ឡើងវិញដោយមានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន២៣៤នាក់។
តាមរយៈក្រុមការងារចុះមូលដ្ឋាន សន្តិបណ្ឌិត សុខ ផល បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានការចង្អុលដឹកនាំពីសំណាក់សម្តេចក្រឡាហោម ស ខេង ដែលចាត់ទុកការងារពង្រឹងវិស័យធនធានមនុស្សជាកិច្ចការចាំបាច់ចំពោះមុខទាំងការសាងសង់អគារសិក្សា និងការផ្តល់ជូននូវអាហា រូបករណ៍ចំនួន៧៧ កន្លែងដល់សិស្សនិស្សិតដែលគ្រួសារជួបបញ្ហាជីវភាពក្រលំបាក។
ដោយឡែកនៅព្រឹកថ្ងៃទី៣០/៧/២០២២ ក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំប្រគេនទេយ្យទានដល់ព្រះសង្ឃនៅវត្តព្រះបាទ (ហៅវត្តល្អាងកង្កែប )ស្ថិតនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ដែលមានភូមិសាស្ត្រដាច់ស្រយ៉ាលមានប្រជាជនរស់នៅតិច ប៉ុន្តែតំបន់នោះមានសក្តានុពលផ្នែកទេសចរណ៍នាពេលខាងមុខ ដែមានទេសភាពធម្មជាតិ និងល្អាងភ្នំ គួរជាទីទាក់ ទាញដល់អ្នកទេចចរណ៏។