ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន៖ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។


ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱយវេទិការមានជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយ
សា​លា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។
ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេងទៀត មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយ
យើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។
វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដង នោះទេដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ។
កូនស្រីច្បង របស់ខ្ញុំមានទម្លាប់ដើរតាម ឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ។
ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជន ទើបយើងរៀបចំគោលនយោបាយ បានត្រឹមត្រូវ។
ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើងនោះទេ៕