ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិន អន្តរជាតិ នៃទីក្រុង Xiamen ប្រទេសចិននឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិ នៃទីក្រុង Xiamen ប្រទេសចិន នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។

គណៈកម្មការរៀបចំពិព័រណ៍ខាងលើសូមប្រកាសបើកទូលាយចំពោះបណ្តាធុរជន សហគ្រិន វិនិយោគិន ទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការ ណ៍ពាណិជ្ជកម្ម និងវិនិយោគខាងលើ សូមអញ្ជើញចុះឈ្មោះចូលរួម តាមរយ:អាសយដ្ឋានw ww.chin afair.org.cn។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយ គណៈកម្មការរៀបចំពិព័រណ៍នៃទីក្រុង Xiamen សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរា ជា-ណាចក្រកម្ពុជា និង/ឬមានសាខា ឬការិយាល័យតំណាងនៅប្រទេសចិនស្រាប់ ដែលមានចំណាប់អារម្ម ណ៍ចង់ចូលរួមផ្សព្វផ្សាយផលិតផល សេវា ឬស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិន ។

សូមអញ្ជើញចុះឈ្មោះចូលរួមតាម រយៈអាសយដ្ ឋានវេបសាយខាងលើ ឬទាក់ទងដោយផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១
– អ៊ីម៉ែល ៖ chaoji168@gmail.com / sanphirun1977@gmail.com ។
សូមអរគុណ