(រាជធានីភ្នំពេញ):ក្រុមការងារសន្តិសុខនិងសុខាភិបាល នៃអនុគណកម្មការពិធីការដឹកជញ្ជូនសន្តិសុខ សុខាភិ បាល រៀបចំកិច្ចប្រជុំ និងសិល្បៈ សម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលេីកទី៥៤.ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំក្រោមអធិបតីបភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ក.ប.ប. និងជាប្រធានក្រុមការងារសន្តិសុខ និងសុខាភិបាល និងមានការចូលរួមពី លោក លោកស្រីដែលជាអនុប្រធាន និងសមាជិក។
កិច្ចប្រជុំនេះរៀបចំឡេីងដេីម្បីពិភាក្សាលេីផែនការការពារសន្តិសុខ និងសុខាភិបាល ដេីម្បីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលេីកទី៥៤ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ -១៩ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប អាចប្រព្រឹត្តទៅបានជោគជ័យ៕