ភ្នំពេញ: លោក កឹម សុខា អតីតមេបក្សសង្ត្រោះជាតិ «ជួបជាមួយ តំណាងជាន់ខ្ពស់ សហភាពអឺរ៉ុប»កាលពីថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២នេញ។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំនៃប្រទេសដែលប្រកា ន់យកនូវគុណតម្លៃប្រជាធិបតេយ្យមួយចំនួន មកពីទ្វីប អាមេរិក អាសុី និងអូសេអានី ដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំផ្សេងទៀតដែលពាកព័ន្ធ នៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
លោក កឹម សុខា លើកឡើងថា លោកមានសេចក្តីសោ មនស្សរីករាយ និងជាកិត្តិយស ដែលបានជួបសម្តែ ងការគួរសម និងពិភាក្សាការងារជាមួយលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់សហ ភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានសហភាពអឺរ៉ុប។
លោកបានបន្ថែមថា ទោះបីតំណាងជាន់ខ្ពស់សភាពអឺរ៉ុប និងគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅកម្ពុជាមានរយៈពេលខ្លី និងមានកិច្ចការជាច្រើនត្រូវធ្វើ ក៏លោកនិងគណ:ប្រតិភូ បានកំណត់ក្នុងរបៀបវារៈចំណាយពេលវេលាសមរម្យជួបជាមួយលោកផ្ទាល់។
តំណាងសហភាពអឺរ៉ុប បានបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់សភាពអឺរ៉ុបចំពោះកម្ពុជា និងបានផ្តល់តម្លៃខ្ពស់ចំពោះការតស៊ូដោយអហិង្សា ការអត់ធ្មត់ និងជាពិសេសផ្តោតលើសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការចូលរួមបម្រើសង្គមជាតិ៕