ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន របស់ប្រទេសសមាជិកអឺរ៉ុប ដែលបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០ ២២ថា ក្រសួង ការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ទណ្ឌកម្ម លើអនុរដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនង របស់ប្រទេស លីទុយអានី លោក Agne Vaiciukeviciute សម្រាប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាការអភិវឌ្ឍន៍ចុង ក្រោយក្នុងជម្លោះការទូតរបស់ក្រុងប៉េកាំង ជាមួយសនឹងប្រទេសសហភាពអឺរ៉ុប ។

ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិន ក៏នឹងផ្អាកការចូលរួមជាមួយក្រសួង និងកិច្ចសហប្រតិបត្តិការលើការ ដឹកជញ្ជូនរបស់លោក Vaiciukeviciute ជាមួយប្រទេសលីទុយអានី ដែលជាសាធារណរដ្ឋបាល់ទិកតូច មួយផងដែរ។

ក្រសួងដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រទេសលីទុ យអានី បានឲ្យដឹងថា ខ្លួនសោកស្តាយចំពោះសេចក្តីប្រកាសរបស់ប្រទេសចិន ។

ក្រសួងរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ក្រុងប៉េកាំងកំពុងជ្រើសរើសបន្ត និងពង្រឹងដំណើរការ នៃសកម្មភាពខុសច្បាប់ប្រឆាំង នឹងរដ្ឋសមាជិក របស់សហភាពអឺរ៉ុប (EU)” ។

ផ្ទាំងពាណិជ្ជកម្ម

“នេះមិនត្រឹមតែមិនអំណោយផល ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ចិន ជាមួយពិភពលោក ប្រជាធិបតេ យ្យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង មានគោលនយោបាយ ដែលមិនរារាំងដល់ការ អភិវឌ្ ឍន៍ ទំនាក់ទំនងដែលមានផលប្រយោជន៍ ទៅវិញទៅមកជាមួយកោះតៃវ៉ាន់ ដែលជាប្រទេសមានសេដ្ឋ កិច្ច រីកចម្រើនបំផុតមួយ របស់ពិភពលោក” ។

ប្រទេសចិន ទាមទារកោះតៃវ៉ាន់គ្រប់គ្រងខ្លួន ឯងជាទឹកដីរបស់ខ្លួន និងប្រឆាំងនឹងអ្នកនយោបាយបរទេស ដែលមកទស្សនាកោះនេះ ។ កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ បដិសេធការទាមទាររបស់ចិន ។

ការពង្រឹងទំនាក់ទំនងនាពេលថ្មីៗ នេះរបស់ប្រទេស លីទុយអានី ជាមួយនឹងកោះតៃវ៉ាន់ បានធ្វើឱ្យក្រុងប៉េ កាំង មានការខឹងសម្បារ និងបាននាំឱ្យមានការធ្លាក់ចុះ នៃការនាំចេញលីទុយអានីទៅកាន់ប្រទេសចិន នៅក្នុងត្រីមាសទី១នៃឆ្នាំ នេះមកនៅត្រឹមសូន្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា