ភ្នំពេញ: ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេ ខាធិការក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុស លជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធនៅក្រុងកំពង់ចាម ។
ឯកឧត្តម មានប្រសាសន៍ថា”ខ្ញុំបាទបានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសកុ ស លជូនដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ប្រារព្ធនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម”។ សំណាងណាស់ក្នុងឱកាសនោះក៍បានជួបជាមួយបងប្អូនមិត្តភក្កិថ្នាក់ដឹកនាំជាច្រើនដែលខានជួបគ្នាយូរ។
សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយ សម្ដេចជាអតីតអភិបាលខេត្តកំពង់ចាម ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាសមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភា។
សម្ដេចបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មា យុ៧២ឆ្នាំ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ៕