ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហ ការជាមួយក្រុមហ៊ុនមេធាវី DFDL នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខសន្យាមិនសុច្ចរិត” ជូនដល់ភាគីពាក់ព័ន្ធដែលអញ្ជើញមកពីវិស័យធនាគារ ធានារ៉ាប់រង ក្រុមហ៊ុនមេធាវី ទូរគមនាគមន៍ អចលនទ្រព្យ អប់រំ វិស័យផ្សេងទៀត និងមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រមាណ៩០រូប។
សូមបញ្ជាក់ផងដែរថា ប្រកាសស្តីពីខសន្យាមិនសុចរិត កំណត់អំពីលក្ខខណ្ឌនិងនីតិវិធី សម្រាប់អនុវត្តចំពោះទម្រង់ស្តង់ដារនៃកិច្ចសន្យា និងប្រភេទខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ពាក់ព័ន្ធអំពីការ កេងចំណេញហួសហេតុនិងការរំលោភបំពានលើស្ថាន ភាពដែលកើតមានឡើងតាមរយៈទំនាក់ទំនងនៃកិច្ចសន្យា ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និងបុគ្គលធ្វើធុរកិច្ច ដើម្បីផ្គត់ផ្គង់ទំនិញ និង/ឬសេវា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រកាសនេះមានវិសាលភាពអនុវត្តលើគ្រប់ទម្រង់ស្តង់ ដារនៃកិច្ចសន្យាដែលបង្កើតឡើងក្នុងគោលបំណងផ្តត់ផ្គង់ទំនិញនិង/ឬសេវានៅក្នុងព្រះជាណាចក្រកម្ពុជា ដូចបានកំណត់ក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ក្នុងឱកាសនោះដែរ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងដោយមានការអនុញ្ញាតពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអនុញ្ញាតឱ្រូបយលោកក្នុងនាមជាសមាជិក និងជាលេខាធិការ នៃគ.ជ.ក.ប. ចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។
លោកប្រតិភូ បានសូមស្វាគមន៍ អស់លោកលោកស្រី តំណាងវិស័យឯកជនដែលបានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី “កិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងខស ន្យាមិនសុច្ចរិត” ដែលរៀបចំដោយក្រុមហ៊ុនមេធាវី DF DL សហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
សិក្ខាសាលានេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយក្នុងការឆ្ពោះទៅរកការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងចំណោមធុរកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត។
សិក្ខាសាលានេះផ្តោតសំខាន់ទៅលើ ខ្លឹមសារប្រកាសស្តីពីខសន្យាមិនសុចរិត ដែលនឹងជាជំនួយក្នុងការរៀបចំទម្រង់ស្តង់ដារនៃកិច្ចសន្យាអ្នកប្រើប្រាស់ឱ្យមានអនុលោមភាពតាមខ្លឹមសារច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រ យោ ជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាធានានូវការធ្វើធុរកិច្ចប្រកបដោយយុត្តិធ៌ម។
អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាន នៃគ.ជ.ក.ប ដែលជាអង្គភាពអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នឹងបន្តធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឱ្យធុរជន និងអ្នកប្រើប្រាស់បានយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន និងឈានទៅ ដល់ការអនុវត្តច្បាប់ បើរកឃើញនូវបទល្មើសប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល។