កងកម្លាំងយោធារបស់អង្គការណាតូ និងកង កម្លាំងយោធារបស់ប្រទេសរុស្ស៊ី កំពុងប្រឈមមុខដាក់កាន់តែខ្លាំងនៅសមុទ្រខ្មៅ ដោយសារ តែជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ។
ការប្រឈមមុខខាងយោធារវាងអង្គការណាតូ និងរុស្ស៊ី បានកើតឡើងកាន់តែខ្លាំងនៅ សមុទ្រខ្មៅ ខណៈដែលអង្គការណាតូ បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ ហើយរុស្ស៊ីក៏បាន បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅដែរ ។
លោក Kay Bailey អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការណាតូ បានឲ្យដឹងថា ការធ្វើ សមយុទ្ធយោធារបស់អង្គការនេះនៅសមុទ្រខ្មៅ ត្រូវបានធ្វើឡើងដើម្បីធានាពីស្ថេរភាពសន្តិ សុខដល់ប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសជាសមាជិកអង្គការណាតូផ្សេងទៀត ៕