ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីកសិកម្ម:” ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱយកត់សម្គាល់”

ភ្នំពេញ: រដ្ឋមន្ត្រី វេង សាខុន បានទទួលជួប លោក Zahee ruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។

លោករដ្ឋមន្ត្រីបានធ្វើការអបអរសាទរ ចំពោះលោក Zaheeruddin Babar Thaheem ដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូ តវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាបណា ចក្រកម្ពុជា។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាល វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱ យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិ សុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការ យោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទ​ពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិ ជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយចំពោះជំនួបនារសៀលថ្ងៃនេះ គឺដើម្បីកសាងកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។

លើប្រធានបទនេះ លោកឯកអគ្គរដ្ឋទូតឯកភាពទាំង ស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទ​ពិសោធ និងការគាំទ្រទាំង លើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។

លោកបានបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថានក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។

ហេតុនេះ តាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីជូនពរអាណត្តិការទូតរបស់លោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញជាផ្លែផ្កាដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិ កម្មនៃប្រទេសទាំងពីរប្រកបដោយចីរភាព និងនិរន្តរភាព។