ក.ប.ប. ពិនិត្យមើលលើអំពើរបស់អាជីវករប្រេងឥន្ធនៈ ការពារការក្លែងបន្លំណាមួយលើអ្នកប្រើប្រាស់
ដើម្បីធានាឱ្យបានថាពុំមានការកេងបន្លំណាមួយកើតឡើង មន្ត្រី ក.ប.ប. នៅតែបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីឆ្លុះបញ្ចាំងទៅលើអំពើមិនសុចរិតណាមួយដែលអាជីវករខិលខូចចង់កែងចំណេញពីអ្នកប្រើប្រាស់។ ជាក់ស្តែងនៅថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២២ ក្នុងចំណោមស្ថានីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៣២ទីតាំង ស្ថិតក្នុងស្រុកសំខាន់ៗនៃខេត្តកំពង់ធំ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តសៀមរាប មាន៧ដេប៉ូ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញថាពុំមានភាពអនុលោមតាមច្បាប់ ដូចនេះបានចាត់វិធានការតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ ដោយម្ចាស់ដេប៉ូទាំងនោះព្រមទទួលស្គាល់នូវកំហុស។




