ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.
និងជាប្រធានក្រុមការងារសន្តិសុខនិងសុខាភិបាល
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ចំណុះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះបានរៀបចំតាមប្រព័ន្ធអនឡាញ (Zoom) និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារសន្តិសុខនិងសុខាភិបាល ដើម្បីពិភាក្សា និងលើកផែនការការងារចាំបាច់មួយចំនួន។