ជប៉ុន: លោក ហេង សួរ ជាតំណាងរបស់ លោកបណ្ឌិត ហ៊ុន ម៉ា ណែត នាំនូវប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ថ្នាក់ដឹកនាំសាខា និងសកម្មជនបក្សនៅប្រទេ សជប៉ុន។
លោក ហេង សួរ រំលឹកថា ការខិតខំលើកកម្ពស់វប្បធម៌ ប្រពៃណី សាសនា និងការដោះស្រាយសំណូមពរ និងតម្រូវការរបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន រួមទាំងសិក្ខាកាម ឬពលករស្របច្បាប់ និងមិនទាន់ស្របច្បាប់គឺជាមូលដ្ឋាន ដែលយើងទទួលបានការគាំទ្រពីសហ គមន៍យើងនៅប្រទេស ជប៉ុន។
លោក ហេង សួរ បន្ថែមថា សិក្ខាកាមមិនទាន់ស្របច្បាប់ យើងនឹងខិតខំរកចហរកឲ្យអស់លទ្ធភាពដើម្បីបានទៅស្របច្បាប់វិញ ដោយមិនចាំបាច់យកហេតុផលនយោបាយ ជួបច្រើនដឹងច្រើន ហើយរួមគ្នាដោះស្រាយបញ្ហា ជៀសវៀងទុកបញ្ហាយូរ នាំឲ្យជនខិលខូចនាំបងប្អូនដើរផ្លូវវែងឆ្ងាយ។