ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖  មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង និងមានវត្តមានដ៏ខ្ពង់ខ្ពស់

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ​  លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យ ផលិតផល«ណែម» ដាក់លក់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបរិវេណក្រុងបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញ ក.ប.ប. បានយកសំណាកគំរូសរុបចំនួន ២០គំរូ ក្នុងនោះរួមមាន ណែមសាច់ត្រី ណែមស្បែកជ្រូក និងសង្វាក់សាច់ត្រី យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីបូរ៉ាក់ និងសារធាតុគីមីហាមឃាត់ផ្សេងទៀត។ យោងតាមការវិភាគយ៉ាងល្អិតល្អន់ និងជាលទ្ធផលល្អប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយ នៅលើផលិតផលទាំងនោះទេ។