សម្តេចបានប្រកាសបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី អ៊ុងសានស៊ូជី មកកាន់ប្រទេសកម្ពុជា ចាប់តាំងពីលោកស្រី ឡើងកាន់តំណែងកំពូលរបស់ប្រទេសភូមា ចាប់តាំងពីឆ្នាំ២០១៦។
លោកស្រី អ៊ុងសានស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ ជាកូនរបស់វីរបុរសភូមា លោក អ៊ុងសាន។ លោកស្រី ជាអតីតប្រធានគណបក្សប្រឆាំង នៅប្រទេសភូមា បានក្លាយជាទីប្រឹក្សារដ្ឋ ដែលជាមេដឹកនាំកំពូលរបស់ប្រទេសភូមា កាលពីឆ្នាំ២០១៦ បន្ទាប់ពីគណបក្សរបស់លោកស្រី ឈ្នះការបោះឆ្នោត។
លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរបបសឹកភូមា ចាប់ឃុំឃាំងក្នុងផ្ទះ ចាប់ពីឆ្នាំ១៩៨៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១០។ នៅឆ្នាំ១៩៩១ លោកស្រី ស៊ូជី ទទួលបានពានរង្វាន់ ណូបែល សន្តិភាព។
អំឡុងពេលរៀននៅអង់គ្លេស នៅឆ្នាំ១៩៧២ លោកស្រី អ៊ុង សានស៊ូជី រៀបការជាមួយបុរសជនជាតិអង់គ្លេស និងមានកូនពីរនាក់។ ដោយសារតែលោកស្រី មានប្តីជាជនបរទេស ទើបច្បាប់របស់ប្រទេសភូមា បានកំណត់មិនឲ្យលោកស្រី ធ្វើជាប្រធានាធិបតី ដែលជាតំណែងកំពូលនោះទេ។ ដូច្នេះហើយបានជាគេបង្កើតតួនាទីមួយសម្រាប់លោកស្រី គឺទីប្រឹក្សារដ្ឋ។ តំណែងនេះ ប្រៀបដូចជាមេដឹកនាំកំពូលរបស់ប្រទេសភូមា៕