គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមេសានេះ មនុស្សស្លាប់បានកើនឡើងដល់៣១០នាក់ហើយ ខណៈដែលមនុស្សប្រមាណជិត៥០០នាក់ បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាដដែលនោះ ។
ប៉ូលីសប្រទេសស្រីលង្កា បានចាប់ខ្លួនជនសង្ស័យចំនួន៤០នាក់ហើយ ដោយជាប់ចោទពីបទពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសានេះ ។
ប្រមុខដឹកនាំរដ្ឋាភិបាលស្រីលង្កា បានទម្លាក់កំហុសទៅលើក្រុមចលនាអ៊ីស្លាមជ្រុលនិយម National Thowheeth Jama’ arth ដែលហៅកាត់ថា NTJ ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម ដោយរួមគំនិតជាមួយបណ្តាញភេរវកម្មអន្តរជាតិ ៕