ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ​  ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន

​​ភ្នំពេញ​៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Qin​ Yizhi​ អនុរដ្ឋមន្ត្រី​ក្រសួងរដ្ឋបាល​ និង​បទ​បញ្ញា​តិ​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅ​ថ្ងៃ​អង្គារទី​២៣​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​។​

​លោក​ Qin​ Yizhi​ បាន​ជម្រាប​ជូន​ សម្តេច​តេ​ជោ អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ គឺ​មាន​តាំងពី​ជាង​២០០០​ឆ្នាំ​ មក​ហើយ​ ដែល​បាន​ស្ថាបនា​ឡើង​ដោយ​បុព្វបុរស​នៃ​ប្រទេស​ទាំង​ពីរ​បន្សល់​ទុក​ឲ្យ​យើង​មក​ដល់​សព្វថ្ងៃ​។​ លើស​ពី​នេះ​ ប្រទេស​ទាំង​ពីរ​កំពុង​តែ​សប្បាយ​រីករាយ​ និង​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ល្អ​ប្រសើរ​អំពី​ទំនាក់​ន​ង​ដូច​ជា​បងប្អូន​ ដែល​កំពុង​រីក​ចម្រើន​ដុះដាល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​

​លោក​ Qin​ បាន​បញ្ជាក់​ថា​ ជា​ភ័ព្វសំណាង​ណាស់​ដែល​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា​-​ចិន​ បាន​ដាក់​ចេញ​នូវ​នយោបាយ​យ៉ាង​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​អភិវឌ្ឍន៍​ ស្រប​ជាមួយនឹង​វិស័យ​ផ្សេងៗ​ទៀត​យ៉ាង​ល្អ​ប្រសើរ​។​ តាម​រយៈ​ទំនាក់ទំនង​ដ៏​ល្អ​ និង​គោលនយោបាយ​ត្រឹមត្រូវ​នេះ​ បាន​ធ្វើ​ឲ្យកម្ពុជា​ទទួល​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​សហប្រតិបត្តិការ​ ដែល​ក្នុង​នោះ​មាន​វិស័យ​កសិកម្ម​ វិស័យ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​ ទន្ទឹម​នឹង​នេះ​ លោក​ Qin​ នឹង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ ក្នុង​ការ​នាំ​ចូល​ដំណាំ​កសិផល​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែ​ច្រើន​។​​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ លោក​ Qin​ Yizhi​ ដែល​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​យ៉ាង​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​ បាន​ស្នើ​សុំ​ឲ្យ​លោក​ Qui​ បន្ត​សហការ​ល្អជា​មួយ​ភាគី​កម្ពុជា​ដើម្បី​ជួយ​ត្រួតពិនិត្យ​ធ្វើ​យ៉ាងណា​ឲ្យ​កសិផល​កម្ពុជា​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​កាន់តែ​ច្រើន​ ជា​ពិសេស​តាម​រយៈ​ពង្រឹង​ការ​ពិនិត្យ​ច​ត្តា​ឡី​សក្តិ​ និង​ភូត​គា​អនាម័យ​លើ​ដំណាំ​កសិផល​របស់​កម្ពុជា​ ។​

​ជាង​នេះ​ទៅ​ទៀត​សម្ត​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​គាំទ្រ​យ៉ាង​ខ្លាំ​ដល់​ក្រសួង​នៃ​ប្រទេស​យើង​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា​កន្លង​មក​ ជា​ពិសេស​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​វាង​ក្រសួង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​រឹង​មាំ​ថែម​ទៀត​។​

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​វិនិយោគ​គិ​ន​ចិន​ឲ្យ​បន្ត​ការ​វិនិយោគ​ជាមួយនឹង​ជំនឿ​ទុកចិត្ត​ខ្ពស់​មក​លើ​ការ​ដឹកនាំ​របស់​ សម្តេច​ផ្ទាល់​ និង​ការ​គាំទ្រ​និង​ចង្អុលបង្ហាញ​របស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ ដែល​បាន​ចាត់​ទុក​គ្នា​ជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ជា​មិត្ត​ដែកថែប​ដែល​ស្ថិតស្ថេរ​រឹង​មាំ​ជា​ដរាប​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជម្រាប​ជូន​ លោក​ Qin​ ផង​ដែរ​អំពី​គម្រោង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវ​១​ខ្សែ​ក្រ​វ៉ា​ត់​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ចាប់ពី​ថ្ងៃ​ទី​ ២៥​ ដល់​ ២៩​ មេ​សា​ ខាង​មុខ​នេះ​ ដែល​សម្តេច​តេ​ជោ​ គ្រោង​នឹង​អញ្ជើញ​ជួប​ លោក​ប្រធានាធិបតី​ចិន​ ស៊ីជី​ន​ ពីង​ និង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ ឃឺ​ជាំ​ង​ ផង​ដែរ​៕​