ភ្នំពេញ: ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/ ៣នៃការធ្វើដំណើរទាំងមូល។
ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។
សូមអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រ ជា ជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕