ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅក្នុងកម្មវិធីបុណ្យអុំទូក

(បាត់ដំបង)៖ ដោយទទួលបានការណែនាំពី លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញវេចខ្ចប់ស្រេច ជាពិសេសទំនិញឧបភោគបរិភោគ ដែលបាននិងកំពុងដាក់តាំងលក់នៅក្នុងឱកាសកម្មវិធីបុណ្យអុំទូក នៅទីរួមខេត្តបាត់ដំបង។
ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានចុះយកសំណាកគំរូណែមសាច់ត្រី គ្រឿងសមុទ្រ បង្កង សរសៃគុយទាវ មី និងប្រហិតចម្រុះសរុបចំនួន ១៩គំរូ មកធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរលេងកម្សាន្ត។ យោងតាមលទ្ធផលត្រួតពិនិត្យយ៉ាងហ្មត់ចត់ មន្ត្រីយើងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយលើសំណាកគំរូទាំងនោះឡើយ៕