ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Samsung ផ្អាកការចេញលក់ទូរស័ព្ទដៃ Samsung Galaxy Fold

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្អាកការចេញលក់ផលិតផលទូរស័ព្ទដៃប្រភេទ Samsung Galaxy Fold ដែលជាប្រភេទទូរស័ព្ទដៃត្រូវបានផលិតឡើងតាមបែបបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុននេះ។

លោក ម៉ាក ណូតុន (Mark Notton) នាយកគ្រប់គ្រងក្រុមហ៊ុន Samsung នៅអឺរ៉ុប បានឲ្យដឹងថា ការផ្អាកចេញលក់ទូរស័ព្ទ Samsung Galaxy Fold គឺដោយសារបញ្ហាបែកអេក្រង់។

លោក ម៉ាក ណូតុន បានបន្ថែមថា ផលិតផលទូរស័ព្ទ Samsung Galaxy Fold គឺជាប្រភេទទូរស័ព្ទដៃបត់ និងត្រូវបានផលិតឡើងជាពីរផ្នែក ដោយអាចប្រើប្រាស់ទាំងនៅបត់ក៏បាន ឫពន្លាឲ្យធំក៏បាន។

លោក ម៉ាក ណូតុន បានបញ្ជាក់ថា ផលិតផលទូរស័ព្ទ Samsung Galaxy Fold មានតម្លៃថោកសមរម្យ ដោយក្នុងមួយគ្រឿងមានតម្លៃក្នុងរង្វង់២០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ៕