ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រៅពីពង្រីកអំណាចលើផែនដី ចិននឹងពង្រីកអំណាចលើឋានព្រះចន្ទទៀត

លោក Zhang Kejian ប្រធានរដ្ឋបាលអវកាសជាតិចិន (China National Space Administration) បានឲ្យដឹងថា ចិនមានគម្រោងនឹងសាងសង់ស្ថានីយអវកាសនៅលើឋានព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្នែកអវកាស ។

លោក Zhang Kejian បានបន្តថា ស្ថានីយអវកាសនៅលើឋានព្រះចន្ទរបស់ចិន នឹងស្រាវជ្រាវលំអិតអំពីលំហរអាកាស និងភពនានាក្នុងទីសុញ្ញាកាស ដែលជាផ្នែកមួយនៃការប្រកួតប្រជែងបច្ចេកវិទ្យាក្នុងទីអវកាសជាមួយប្រទេសមហាអំណាចផ្សេងទៀត ។

សូមរំលឹកថា កាលពីខែមករា ឆ្នាំ២០១៩នេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន បានបាញ់បង្ហោះគ្រាប់រ៉ូកែតបញ្ជូនយានស្រាវជ្រាវទៅកាន់ផ្នែកម្ខាងទៀតនៃឋានព្រះចន្ទ ដែលជាផ្នែកងងឹត និងមិនដែលមានយានអវកាសរបស់ប្រទេសណាមួយបានទៅដល់ ៕