ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីបំផុត ឧត្តម​សេនីយ៍ឯក​​ ​​ ស ថេត បាន​​សម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមភូមិសាស្រ្តខណ្ឌទាំង១៤

ភ្នំពេញ៖ ទីបំផុតស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពី ការនិរាករណ៍លិខិតបង្គាប់ការលេខ ០៧៧ លបកនិងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ ដែលចុះហត្ថលេខា ដោយ លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែតុលានេះ ។
សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបាននិរាករណ៍លុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ តាមភូមិសាស្រ្តខណ្ឌទាំង១៤ ហើយការិយាល័យចរាចរណ៍ផ្លូវគោកត្រូវប្រមូលកម្លាំងដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រងនឹងធ្វើការបែងចែកភារកិច្ចជាថ្មីទៅតាមសំណូមពរចាំបាច់នៃការងារ។

ចំពោះ ស្នងការរងទទួលផែនការងារសេនាធិការ ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក និងមន្រ្តីថ្នាក់ក្រោមត្រូវតែអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ជុំវិញការបញ្ហានេះ ពលរដ្ឋាជាច្រើននៅរាជធានីភ្នំពេញ បានសម្តែងនូវការសាទរយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក លោក ស ថេត បានចាត់ទុកថា ជាវិធានការល្អដែលបានគិតគួរដល់សុខទុក្ខប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកជញ្ជូនផ្សេងៗឆ្លងកាត់រាជធានីភ្នំពេញ បន្ទាប់ពីកម្ពុជាបាន​ជួប​បញ្ហាកូវីដ១៩​ នឹងទើបតែ​​បាន​ធូរស្បើយ​ឡើងវិញ​។​​
សូមរំលឹកថា កន្លងទៅនេះបញ្ហាបាតុភាពកើតឡើងលើការធ្វើ់​ចរាចរណ៍ ដោយសារតែក្រុមការងារនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិសំខាន់ៗចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយលកបន្តទៅតាមបណ្តាខេត្តផ្សេងៗផងដែរ។