ភ្នំពេញ៖ បន្ទាប់ពីបានមានជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងលើឯកសារសំខាន់ចំនួន០២ ដែលក្នុងនោះរួមមាន:
១-កិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
២-អនុស្សារណៈយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕






