លោកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន Econ Group Ltd បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះ វិនិយោគិនមកពីប្រទេសចិនកំពុងតែមានសកម្មភាពវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាពិសេសនៅទឹកដីខេត្តព្រះសីហនុតែម្តងនេះ ជាឱកាសល្អសម្រាប់អ្នកវិនិយោគិនខ្មែរ ។
លោកឧកញ៉ា បន្តទៀតថា វិស័យសំណង់មានការអភិវឌ្ឍន៍ល្អ ហើយរយៈពេល៥ឆ្នាំទៀតនិងមានការអភិវឌ្ឍន៍កាន់តែជឿនលឿន ហើយរាជធានីភ្នំពេញក៏មានការរីចកម្រើនច្រើនសម្រាប់វិស័យអលចនទ្រព្យនេះដែរ។
បច្ចុប្បន្នវិនិយោគិនចិនបានចាប់យកខេត្តព្រះសីហនុជាគោលលដៅនៃការវិនិយោគផ្នែកខុនដូនិងអគារការិយាល័យ។
ហើយស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ គិតចាប់តាំងពីឆ្នាំ២០១៦និងឆ្នាំ២០១៧កន្លងផុតទៅមានក្រុមហ៊ុនអចលនទ្រព្យចំនួន ១០ក្រុមហ៊ុនបានបោះទុនវិនិយោគ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ ហើយថ្មីៗនេះមានក្រុមហ៊ុនចំនួនពីរទៀត ដែលកំពុងតែសិក្សាដាក់ផែនការវិនិយោគ។
សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាបានបញ្ជាក់ឲ្យដឆងថា ខេត្តព្រះសីហនុអ្នកវិនិយោគគូតែសាងសង់បែបទេសចរនិងលំហែរកម្សាន្តមានដូចជា ភោជនីយដ្ឋាន ខុនដូ ផ្ទះចុងសប្តាហ៍ ប៉ុន្តែមិនមែនសង់ជាកន្លែងរស់នៅជាអចិន្ទ្រៃយ៍នោះទេ៕