ព្រះសីហនុ៖ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តំណាងដ៏ខ្ពង់ខ្ពស់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ធុក ធារិទ្ធ ប្រធានការិយាល័យ គ្រប់គ្រងអាងនាវាសណ្តោង នៃនាយកដ្ឋាននាវាចរ-កណ្ណធារ និងសន្តិសុខ នៃ កសស ដែលបានទទួលមរណៈភាពដោយរោគាពាធ។
