ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពំជាតិ ហើយដែលមិនអាចនរណារំលោភបំពាន បានឡើយ។

សេចក្តីថ្លែងការណ៍និងញាតិបញ្ជាក់ថា បុគ្គល សម រង្ស៊ី បានប្រើប្រាស់សម្តីប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានហៅព្រះអង្គចំៗ ព្រះ នាមដោយក្តីប្រមាថ និងបាននិយាយពេញមាត់ថា “ស្ដេចសព្វថ្ងៃ គ្មានមនសិកាជាតិ សូម្បីតែបន្តិច” ថែមទៀត។ មិនតែប៉ុណ្ណោះបុគ្គលនេះ ថែមទាំងបានចោទប្រកាន់ប្រមាថព្រះអង្គថា”…ជាជនក្បត់ជាតិពេញទី ដោយបានកាត់ ទឹកដីខ្មែរឲ្យបរទេស..”។ សម្ដីនេះមិនត្រឹមតែជាការប្រមាថ ព្រះចេស្ដានៃអង្គ ព្រះមហាក្សត្រ នោះទេ ថែមទាំង ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជាតិ ខ្មែរទាំងមូល។

ក្នុងនាមជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ សូមថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឲ្យបានជាដាច់ខាតចំពោះ បុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់តែងតែគោរព និងប្រតិបត្តយ៉ាង ខ្ជាប់ខ្លួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយទ្រង់តែងគង់ប្រថាប់ ជាម្លរ៉ែដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ។