ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ សម្រេចចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយនិងសាលាបង្រៀនបើកបរ គង់ បញ្ញា ជាផ្លូវការ

ភ្នំពេញ: សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលជាសេនាធិការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នៅថ្ងៃទី៣ ខែតុលានេះបានសម្រេចចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនិង សាលាបង្រៀនបើកបរ គង់ បញ្ញា ជាផ្លូវការហើយ។

ពិធីនេះអញ្ជើញចូលរួមដោយ ឯកឧត្តម  ស៊ឹម  សុរិន្ទ នាយកសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ និងលោក ហៃ ស៊ីណា ស្ថាបនិកនៃសាលាបង្រៀនបើកបរ គង់ បញ្ញា ។

អនុស្សារណ: រៀបចំឡើង គឺ ដើម្បីសសហ ការគ្នាលើ ការអភិវឌ្ឍចំណេះដឹងផ្នែកបើកបរយានយន្ត និងច្បាប់ចរាចរ ហើយគោលបំណងសំខាន់គឺ អភិវឌ្ឍចំណេះដឹងផ្នែកបើកបរយានយន្ត និងច្បាប់ចរាចរនៅកម្ពុជា។

សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលមានអាសយដ្ឋានស្ថិតនៅភូមដើមគរ ផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំណែក លាបង្រៀនបើកបរ គង់ បញ្ញា ដែលមានអាស យដ្ឋាន៖ #៤៣ ភូមិប្រការ ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុដូច្នោះហើយ កិច្ចសហប្រតិបត្តិការ នឹងផ្តល់បន្ទប់សម្រាប់បង្រៀនទ្រឹស្តី លើជំនាញបើកបរយានយន្ត និងច្បាប់ចរាចរចាត់តាំងមន្រ្តីមួយនាក់ក្នុងការសម្របសម្រួលធ្វើការជាមួយភាគី។

លើសពីនេះ ការទទួលខុសត្រូវរបស់សាលាបង្រៀនបើកបរ គង់ បញ្ញាបញ្ចុះតម្លៃសម្រាប់សិស្ស និស្សិត នៃសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលចូលរៀនបើកបរ

សាលានឹងមានផ្តល់ឯកសារស្តីពីច្បាប់ចរាចរជូនសាលាវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ហើយភាគីទាំងសងខាងជឿជាក់ថាកិច្ចសហប្រតិបត្តិការមួយនេះនឹងជួយបង្កើនសមត្ថភាពជំនាញបន្ថែម ដល់សិស្ស និស្សិតឱ្យយល់ដឹងច្បាស់ពីច្បាប់ចរាចរនៃព្រះរាជា ណាចក្រកម្ពុជា។