ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ លោក ឯល រូហ្សែត និងឧត្តមសេនីយ៍ត្រី ឯល សិទ្ធគ្រីយ៉ា ក្នុងថ្ងៃបុណ្យគម្រប់៧ថ្ងៃ គោរពជូនឧបាសិកា តាំង គីមហេង (នាងមុំ)

ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តំណាង ដឹក នាំដោយ លោក ហេង សួរ និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ លោក ឯល រ៉ូហ្សែត និងឧត្តមសេនីយ៍ត្រី ឯល សិទ្ធគ្រីយ៉ា ក្នុងថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ គោរពជូន ឧបាសិកា តាំង គីមហេង (នាងមុំ) ដែលបានទទួលម រណ:ភាពកាលពីថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។

ឧបាសិកា តាំង គីមហេង (នាងមុំ) មុននឹងមរណៈភាព
បរិយាយ៖ ឧបាសិកា តាំង គីមហេង (នាងមុំ) បានចាប់បដិសន្ទិនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៤៤ ក្នុងគ្រួសារកសិករមួយ ដែលមានជីវភាព មិនខុសពីគ្រួសារកសិករផ្សេងទៀតនោះទេកាលសម័យនោះ។

ឧបាសិកាមានឪពុកឈ្មោះ តាំង គង់ និងអ្នកម្តាយឈ្មោះ នាង តា មានបងប្អូនចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ និងឧបាសិកាជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់។

ជានារីឧស្សាហ៍ព្យាយាមតាំងពីកុមារភាពមក មិនចេះមើលបំណាំគ្នា ចេះជួយយកអាស្សាបងប្អូន និងញាតិមិត្តជិតឆ្ងាយ នឹងមិនដែលធ្វើឲ្យលោកឪពុក អ្នកម្តាយពិបាកចិត្តឬមានភាពខុសឆ្គងផ្នែកសីលធម៌ និងប្រពៃណី ណាមួយនោះទេ តាំងពីកុមារភាពមករហូតដល់ធំដឹងក្តីនិងមានគ្រួសារ ។

ចាប់តាំងពីពេលនោះមក ឧបាសិកា តាំង គីមហេង (នាងមុំ) បានរស់នៅជាស្រ្តីមេម៉ាយ ដែលមានកូនរស់នៅក្នុងបន្ទុកចំនួន៤នាក់ នៅពេលដែលលោកឪពុកបានចែកឋានទៅលែងបានស្តាប់ដំប៉ុន្មានល្អៗពី លោកទៀតហើយ គឺនៅសល់តែអ្នកម្តាយដែលមានវ័យកាន់តែចាស់ជរា នៅជាម្លប់ដ៏ត្រជាក់សម្រាប់កូនៗ។


តែពេលនេះ អ្វីៗខុសស្រឡះ មិនដូចពីមុនទៀតទេ គឺកូនៗទាំង៤នាក់ មិនត្រឹមតែមិនបានស្តាប់ការទូន្មាន ព្រៀនប្រដៅ ឬស្តីបន្ទោសពីអ្នកម្តាយដូចមុន ប៉ុណ្ណោះទេ ថែមទាំងកូនៗលែងបានជួបមុខអ្នកមានគុណជារៀងរហូត ។