ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថៅកែក្រុមហ៊ុន វរៈប៊ុន ថាំ “ខំអភិវឌ្ឍន៍នៅកោះស្ដេច សង់ផ្ទះលើសមុទ្រនិងសង់កំពង់ផែថ្ម ប៉ុន្តែគ្មានច្បាប់អនុញ្ញាត”

កោះកុង៖ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មួយរយៈបាននិងកំពុងសម្ងំធ្វើរីសត រួចសាងសង់ជាបឹងកាឡូនៅលើកោះស្ដេច ហើយបានសង់កំពង់ផែថ្មបានច្រើនភាគរយហើយ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តចុះផ្អាកសកម្មភាព ដោយសារតែមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។

ក្រុមពលរដ្ឋនៅទីនោះបាននិយាយថា  ការអភិវឌ្ឍន៍របស់ក្នុងក្រុមហ៊ុន និងអ្នកមានលុយដែលមានងារជាឧកញ៉ាគឺជារឿងល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែត្រូវគោរពច្បាប់ផង មិនមែនធ្វើហើយទាំងបំពានច្បាប់នោះទេ។

កន្លងមកមានពលរដ្ឋនិងអ្នករកស៊ីទីនោះបានដាក់ការសង្ស័យថា ហេតុអ្វីការអភិវឌ្ឍន៍របស់លោកឧកញ៉ា សួរ វីរៈ ប៉ុណ្ណឹងដែរ មិនមានច្បាប់ ឬមួយលោកអាងមានអំណាចអាចធ្វើអ្វីបានតាមអំពើចិត្ត។

ប្រជាពលរដ្ឋបានស្នើឲ្យ អភិបាលខេត្តកោះកុង លោកស្រី  មិថុនា  ប៊ូថង និងអាជ្ញាធរខេត្តគួរតែចាត់វិធានការ ដើម្បីកុំឲ្យបញ្ហានៃការវិនិយោគនេះក្លាយជាមេរៀនឬទម្លាប់មិនល្អសម្រាប់សង្គជាតិ និងអ្នកផ្សេងទៀត។

ជុំវិញការសង់ផ្ទះលើសមុទ្រគ្មានច្បាប់របស់ថៅកែក្រុមហ៊ុនវរៈប៊ុនថាំ លើការអភិវឌ្ឍន៍កោះស្ដេចនេះ ការិយា ល័យសារព័ត៌មាន ដេលីខ្មែរ នៅមិនអាចសុំការបំភ្លឺបាននៅឡើយទេ មកទល់ពេលនេះ។

ថ្មីៗនេះ លោក សួរ វីរៈ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុក ថា លោកមើលឃើញសកក្ដានុពលវិស័យទេសច រណ៍នៅតំបន់កោះស្ដេច និងចង់ចូលរួមធ្វើការអភិវឌ្ឍន៍ជាមួ យប្រជាពលរដ្ឋម្ចាស់ស្រុកឱ្យមានលារភាទាក់ទាញ ហើយមានភាពល្អប្រសើរផ្នែកជីវភាពទាំងអស់គ្នា។

លើសពីនេះលោកនិយាយថា គោលបំណងនៃការសា ងសង់កំពង់ផែនេះគឺប្រែពីផែឈើចាស់ទ្រុឌទ្រោមរបស់អ្នកភូមិមកជាសំណង់ផ្ទះរឹងមាំវិញ ដោយគិតថាធ្វើតាមរបៀបរបបអ្នកស្រុករស់នៅលើទឹក។

លោកបានបន្ថែមថា គម្រោងនោះគឺមានផែនការធ្វើបន្តនៅពេលដែលរត់ច្បាប់រួចរាល់។