ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា គួច ម៉េងលី «ចេញមុខ​​ប្រតិកម្មនារី​​ដ៏ស្រស់ស្អាតម្នាក់ ដែល​បាន​​សុំលោកត្រឹម​ថតរូបទុកជាអនុស្សាវរីយ៍ រួច​​បែរជាបង្ហោះលើហ្វេសប៊ុក​​​​

ភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយរូប​ភាពដ៏កម្រចំនួន២សន្លឹក ​ដែលត្រូវ​​បានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក​​រួច​​មក​​ ឥឡូវនេះស្រាប់ តែលោកគ្រូបណ្តុះបណ្តាល​វិថី​​ឆ្ពោះទៅរក​ភាព​​ជោគជ័យម្នាក់គឺ ឈ្មោះ លោកឧកញ៉ា គួច ម៉េងលី គឺជាស្ថាបនិកក្រុមហ៊ុន Mengly J. Quach នៅថ្ងៃទី១៨ខែវិច្ឆិកានេះ បានប្រតិកម្មខ្លាំងៗ​​និងស្រ្តីស្អាតម្នាក់ ដែល​បាន​​សុំលោកត្រឹម​ថតរូបទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីជួបជុំគ្រួសារ​​និងមិត្តភក្តិលោក​​នាពេលថ្មីៗនេះ​ បែរជានាងយករូប​​នេះ​ទៅបង្ហោះផ្អើលពេញ​សង្គមហ្វេសប៊ុក ។

ការបង្ហោះនេះក៏មានការសរសើរផង និងការ​​រិះគន់ផង ដោយសារតែ​លោក​ឧកញ៉ារូបនេះគឺជា បុគ្គលជោគជ័យ​​ ដែលកំពុងតែមានឈ្មោះ​បោះសម្លេងក្នុងសង្គមនិង​ក្នុងជីវិតជំនួយនៅកម្ពុជា ។ ប៉ុន្តែ​​នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ការិយាល័យសារព័ត៌មាន ដេលីខ្មែរ បានព្យាយាមសុំការបញ្ជាក់ពី​លោកឧកញ៉ា គួច ម៉េងលី ជុំវិញ​ទំនាក់ទំនងរវាងលោក និង​នារីដ៏ស្រស់ស្អាតុមួយ​នេះ​ ដែល​ហ៊ាន​​សុំលោកថតជាមួយ​គ្នា​​​​​​ ក្នុងពិធីជុំលៀងឯកជនមួយ​​របស់លោក​​ ប៉ុន្តែពេល​​ទូរស័ព្ទហៅចូលមិន​មានអ្នកទទួល។​​

ពាក់ព័ន្ធ ការបែកធ្លាយរូបថតនេះ លោកឧកញ៉ា គួច ម៉េងលី ដែលមហាជន​ស្គាល់លោកជារើយៗ ​ក្នុងពិធីបណ្តុះបណ្តាលផ្នត់គំនិតសហគ្រិន យុវជន ឬវិថីដើរឆ្ពោះ​​ទៅរកភាពជោគជ័យ​​លើ​មុខ​​ជំនួញនិងជីវិតជោគជ័យ​នោះ​​បានបង្ហោះសារបំភ្លឺជូន​មហាជនថា «ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់
ខ្ញុំសូ​ម​ជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន»។

លោក​បាន​បញ្ជាក់បន្ថែម​​ទៀថា «ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»។