ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច ហេង សំរិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិ AIPA មុនបើកមហាសន្និបាតលើកទី៤ ៣ជាផ្លូវការនៅព្រឹកថ្ងៃទី២១វិច្ឆិកា

ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអន្តរ សភាអាស៊ាន(AIPA)លើកទី៤៣ នៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកាឆ្នាំ២០២២នេះ បានដឹកនាំកិច្ចគណៈប្រជុំគណៈកម្មការប្រតិបត្តិ AIPA នៅសុខាភិបាលសុខាភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី ដែលជាប្រធានសភានិងជាប្រធានគណៈ ប្រតិភូ នៃសភាដែលជាសមាជិក AIPA ដើម្បីពិភាក្សានិងអនុម័តកម្មវិធីសកម្មភាពមហាសន្និបាត AIPA លើកទី៤៣ និងរបៀបវារៈមហាសន្និបាត រួមនិងការងារមួយចំនួនទៀត សម្រាប់រៀបចំនិងប្រព្រឹត្តទៅមហា សន្និបាតAIPA លើកទី៤៣ រយៈពេល ៥ នៅរាជធានីភ្នំពេញ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិចិ្ឆឆ្នាំ២០២២នេះ។

សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាបានបញ្ជាក់ ថានៅរាត្រីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការដាក់ចេញកម្មវិធីការងារនៃការរជួបជុំដ៏ធំរបស់គ្រួសា រអាយប៉ានៅពេលនេះ ទទួលបានផ្លែផ្កាស័ក្តិសមជាស្ថាប័នអន្តរសភាប្រទេសអាស៊ាន ដ៏មានកិត្យានុភាពប្រចាំក្នុងតំបន់ និងសកលោក។

កិច្ចប្រជុំបានពិនិត្យការងារស្នូល និងរបៀបវារៈកម្មវិធីសំខាន់ៗ ក្នុងនោះរួមមានកិច្ចប្រជុំតាមវិស័យស្នូលសំខាន់ទាំង៦មានគណកម្មការនយោបាយ គណកម្មការសេដ្ឋកិច្ច គណកម្មការសង្គមកិច្ច គណកម្មការរៀបចំ និងកិច្ចប្រជុំសមាជិកសភាស្រ្តី។

ក្រៅពីនោះពិនិត្យនិងអនុម័តការទទួលស្គាល់កិច្ចប្រជុំដំបូងរបស់ក្រុមសមាជិកសភាវ័យក្មេង ហៅកាត់ YPA នៅក្នុងដំណើរការកិច្ចប្រជុំផ្លូវការរបស់ខ្លួននៅរាជធានីភ្នំពេញ ព្រមទាំងអនុម័តយល់ព្រមសមាជិកប្រទេសសង្កេតការណ៍ថ្មី៣បន្ថែមទៀត ជាមួយនឹងអនុម័តយលព្រមជូនរដ្ឋសភាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអា យប៉ាលើកទី៤៤ ឆ្នាំ២០២៣ផងដែរ។

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅរាត្រីនេះ ជាត្រីវិស័យចង្អុលទិសឱ្យការរៀបចំមហាសន្និបាតរបស់យើងទាំងអស់គ្នា ប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិរៀងៗខ្លួន ជាពិសេសនាំមកនូវ ឧត្តមភាព កិត្យានុភាព ដល់គ្រួសារអាស៊ានទាំងមូល ។

មហាសន្និបាតអាយប៉ា លើកទី៤៣ នឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែវិចិ្ឆកាស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAIPA លើកទី៤៣ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានជូនពរដល់គណៈប្រតិភូទំាងអស់សូមឲ្យស្នាក់នៅក្នុងរាជធានីភ្នំពេ ញ ប្រកបដោយក្តីសប្បាយរីករាយ និងទទួលបានជោ គជ័យនៅក្នុងបេសសកកម្មរួមនៃមហាគ្រួសារ AIPA នាពេលនេះ។