ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនចំណាយលុយជាង៦៤ពាន់លានដុល្លារលើកិច្ចព្រមព្រៀងសាងសង់ផ្លូវសូត្រ

 

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលមាន តម្លៃទឹកប្រាក់ជាង ៦៤ ពាន់លានដុល្លារអាមេរិក ។
កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងការចំណាយលើគម្រោងសាងសង់ខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ដែលបានចាប់ផ្តើមតាំងពី ឆ្នាំ២០១៣ ដែលមានប្រទេសប្រមាណជាង៦០ប្រទេសនៅលើពិភពលោកចូលរួម ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវសូត្រចិន ឫគម្រោងខ្សែក្រវាត់ និងផ្លូវ គឺជាគម្រោងសាងសងផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែ និងអាកាសយានដ្ឋានផងដែរ ឆ្លងកាត់តំបន់អាស៊ី អឺរ៉ុប អាហ្រ្វិក អាមេរិកឡាទីន និងតំបន់មជ្ឈិមបូព៌ា ៕