ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសគុយវ៉ែត លោក Khaled al Jarallah បង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ៊ីរ៉ង់ ដែលបានគម្រាមបិទច្រកសមុទ្រ Strait of Hormuz ដែលច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់របស់ប្រទេសនេះ ។
លោក Khaled al Jarallah បានអោយដឹងថា ច្រកសមុទ្រ Strait of Hormuz គឺជាផ្លូវទឹកដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មានប្រេងឥន្ធនៈជាដើមទៅកាន់ទីផ្សារអន្តរជាតិ ពីបណ្តាប្រទេសនៅជុំវិញឈូងសមុទ្រ ពែក្ស (Persian gulf) មានប្រទេសគុយវ៉ែតជាដើម ។
សូមបញ្ជាក់ថា ការគម្រាមបិទច្រកសមុទ្រ Strait of Hormuz ពីប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយមិនឲ្យប្រទេសនេះនាំប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយជាការឆ្លើយតបវិញ អ៊ីរ៉ង់ បានគម្រាមបិទច្រកសមុទ្រនេះ ៕