ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាវាចម្បាំងពីរគ្រឿងរបស់អាមេរិកឆ្លងកាត់សមុទ្រក្បែរកោះតៃវ៉ាន់

 

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង បានឆ្លងកាត់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងគោលដៅធានានូវការធ្វើចរាចរណ៍តាមផ្លូវទឹក ។

នាវាចម្បាំងទាំងពីរគ្រឿងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជូនទៅក្បែរកោះតៃវ៉ាន់នោះ គឺនាវាចម្បាំងប្រភេទ William P.Lawrence និងនាវា Stethem ដែលបានធ្វើធ្វើនាវាចរណ៍ក្នុងចម្ងាយ១១២ម៉ាយ ស្មើនឹង១៨០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ។

សូមបញ្ជាក់ថា ប្រទេសចិនបានប្រឆាំងជំទាស់ចំពោះសហរដ្ឋអាមេរិក និងបានចាត់ទុកថាជាទង្វើបង្ករឿងពីសំណាក់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿងទៅកាន់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ ៕