កំពង់ចាម៖ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី ឧកញ៉ា ឡូវ ហ៊ឺង បានជួយថវិកាសាងសង់ផ្ទះចំនួន០៥ខ្នង ដល់កុមារកំព្រា ចាស់ជរានៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២២។
លោកឧកញ៉ា ឡូវ ហ៊ឺង បាន រួមដំណើរដោយ លោក សេង ហួលាង បាននាំនូវអំណោយឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១៦០០០ដុល្លា(មួយម៉ឺនប្រាំមួយពាន់ដុល្លា)សម្រាប់សាងសង់ផ្ទះចំនួន០៥ខ្នងផ្តល់អោយ កុមារកំព្រាចាស់ជរា និងគ្រួសារទីទ័លក្រ ។
លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា ការសាងសង់ផ្ទះដល់បងប្អូនក្រីក្រនេះ គឺបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានស្រង់ស្ថិតិច្បាស់លាស់ និងមើលឃើញថាពួកគាត់ពិតជាក្រីក្រប្រាកដមែន ហើយការធ្វើនេះនឹងចំណាយថវិកាអស់ចំនួន១៦០០០ដុល្លារអាមេរិក។
ក្រៅពីធ្វើផ្ទះជូនដល់បងប្អូនក្រីក្រនៅភូមិខាងលើនេះ ក៏បានផ្តល់ថវិកាមួយចំនួនទៀតសម្រាប់ជួសជុលប្រព័ន្ធលួរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកវះកាត់ និងក្រុមគ្រួសារដែលទទួលមរណៈ ព្រមទាំងជំនួយមនុស្សធម៌មួយចំនួនទៀតសម្រាប់ជួយសម្រាលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកឧកញ៉ា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំ ខាងលើនេះផងដែរថា គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់ ជាក់ស្តែងដូចលទ្ធផលដែលបានបង្ហាញនាពេលនេះ បងប្អូនជួបការលំបាក ដោយគ្មានផ្ទះសម្តែងគឺសម្តេចតេជោ តាមរយៈលោកឧកញ៉ាផ្ទាល់តែម្តង គឺបានធ្វើ ជូនដល់បងប្អូនភ្លាមៗ។
លោកឧកញ៉ ឡូវ ហ៊ឹង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតផង ដែរ ដើម្បីឈានទៅធ្វើការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឧកញ៉ា ឡូវ ហ៊ឺង បានផ្តល់ថវិកាចំនួន១៦០០០ពាន់ដុល្លា ជាអំណោយរបស់ ឧត្តមសេនីយ ហ៊ុន ម៉ាណែត សម្រាប់សាងសង់ផ្ទះចំនួន០៥ខ្នងផ្តល់អោយ កុមារកំព្រាចាស់ជរា និងគ្រួសារទីទ័លក្រ និងបានឧបត្ថម្ភថវិកាសម្រាប់ជួសជុលប្រព័ន្ធលួរ ជួសជុលផ្លូវលំ ជូនដល់ជនពិការភាព គ្រួសារត្រូវសម្រាកព្យបាលវះកាត់ ក្រុមគ្រួសារដែលបានទទួលមរណៈភាព ឧបត្ថម្ភកៅអីរទេះពិការចំនួន០២គ្រឿង ឧបត្ថម្ភ ក្មេងៗ ចៅៗ ។
ប្រជាពលរដ្ឋដែលបានចូលរួមប្រមាណ៤០០គ្រួសារទទួលបានទឹកត្រី០១ដប និងថវិកាមួយចំនួន ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ ឧបត្ថម្ភកម្មវិធី សរុបការចំណាយទាំងអស់ ១៦០០០ពាន់ដុល្លា(មួយម៉ឺនប្រាំមួយពាន់ដុល្លា)និងថវិកា១០លានរៀល(ដប់លានរៀល)។