ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

(រាជធានីភ្នំពេញ)៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង ប្រធាននាយកដ្ឋាន  លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
រៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. មតិស្វាគមន៍របស់ឯកឧត្ដមប្រតិភូ
២. ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការស៊ីវិល
៣. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប.
៤. បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង និងប្រធាននាយកដ្ឋាន
៥. មតិបូកសរុបរបស់ឯកឧត្ដមប្រតិភូ
៦. បញ្ហាផ្សេងៗ