ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត

(រាជធានីភ្នំពេញ)៖ ក្រោមការណែនាំនិងលើកទឹកចិត្តពី លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការបន្តពង្រឹងសមត្ថភាពមន្ត្រីមន្ទីរពិសោធន៍នៅតាមបណ្តាសាខា ក.ប.ប. រាជធានី ខេត្ត ដែលមានមន្ទីរពិសោធន៍ខ្នាតតូច នាថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ពិធីនេះ ក្រោមការសម្របសម្រួលពីលោកប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ លោកប្រធានសាខា ក.ប.ប. ខេត្តកំពត បានដឹកនាំមន្ត្រីរបស់ខ្លួន បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់មន្ត្រី ក្នុងការធ្វើតេស្តិ៍នៅលើឧបករណ៍ថ្មីដែលអាចពិនិត្យរកឃើញនូវសារធាតុគីមីដែលមាននៅលើបន្លែនិងផ្លែឈើ ក្នុងទិសដៅបន្តត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញហូបចុក ដើម្បីបន្តធានាឱ្យបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងមន្ទីរពិសោធន៍ខ្នាតតូច​ តន់​ ហន់ ស្ថិតក្នុងខេត្តកំពតដោយមានការចូលរួមពីសំណាក់មន្ត្រីនៃសាខា ក.ប​.ប. ខេត្ត និងក្រោមការបង្ហាត់បង្ហាញពីមន្ត្រីជំនាញនៃនាយកដ្ឋានពិសោធន៍ផងដែរ។