(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា និងលោកជំទាវ ចេញសារសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វ ព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងាជា «អ្នកឧកញ៉ា»។
លោកឧកញ៉ាផ្ញើសារថា « សូមគោរពជូនពរអ្នកឧកញ៉ាទាំងពីរ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់កិច្ចការ។ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា ព្រមទាំងបុត្រ និងចៅៗ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕