ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ ​​ចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក​​ ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយតំណាងអគ្គនាយកដ្ឋាកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២២នេះ​ បានបន្តដំណើរចុះពិនិត្យ តាមដានការប្រមូលផល និងតម្លៃស្រូវរបស់បងប្អូនប្រជាកសិករនៅស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលបានពិនិត្យឃើញថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលផលស្រូវកណ្តាលអនុវត្តបាន៨៦% នៃផ្ទៃដីសរុបចំនួន ១០៨,៦២២ហិកតា។ ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធកន្លងមក ប្រជាកសិករមានសេចក្តីរីករាយដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ពួកគាត់ជាពិសេសការរក្សាបាននៅស្ថេរភាពតម្លៃស្រូវ។
ជាសំណូមពរប្រជាកសិករបានស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកពិនិត្យ និងដាក់ចេញនៅវិធានការតម្លៃស្រូវឱ្យបានមុនរដូវច្រូតកាត់ ហើយសំណូមពរឱ្យក្រសួងពិនិត្យលទ្ធិភាពផលិតនូវពូជស្រូវសុទ្ធល្អ ដើម្បីចែកចាយដល់ប្រជាកសិករយកទៅធ្វើការដាំដុះឱ្យទទួលបានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ និងទទួលប្រាក់ចំណូលខ្ពស់ផងដែរ៕