ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនផ្តល់ប្រាក់កម្ចី២៦៥០០០លានអឺរ៉ូក្នុងគម្រោងសាងសង់ផ្លូវសូត្រ

ចាប់តាំងពីគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងខ្សែរក្រវាត់ និងផ្លូវ របស់ប្រទេសចិនបានចាប់ផ្តើម ធនាគារកណ្តាលរបស់ប្រទេសចិន បានផ្តល់ប្រាក់កម្ចីឲ្យប្រទេសពាក់ព័ន្ធនឹងគម្រោងខ្សែរក្រវាត់ និងផ្លូវ នេះ អស់ទឹកប្រាក់ប្រមាណពី១៧៥០០០ ទៅ២៦៥០០០លានអឺរ៉ូ ផងដែរ ។

ស្របពេលជាមួយគ្នានេះដែរ ប្រទេសនេះបានចំណាយទឹកប្រាក់អស់ប្រមាណជាង៨០០០០លានអឺរ៉ូហើយ គិតត្រឹមវេទិកាខ្សែក្រវាត់ និងផ្លូវ បានបញ្ចប់កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ។

សូមរំលឹកថា កាលពីឆ្នាំ២០១៣កន្លងទៅ គម្រោងខ្សែក្រវាត់ និងផ្លូវ ឫគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងចាប់ផ្តើមវេទិកាខ្សែរក្រវាត់ និងផ្លូវលើកទីមួយនៅឆ្នាំ២០១៧ ៕