ត្បូងឃ្មុំ: នៅស្នាក់ការគណបក្សស្រុកតំបែរនៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានរៀបចំពិធីប្រកា សសមា សភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើ ការងារយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្រ្តៃយ៍ គណៈកម្មាធិ ការកណ្តាលគណបក្ស និងជាប្រធានយុវជនគណប ក្សថ្នាក់កណ្តាល។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វេង សាខុន សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ លោក ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ សមាជិក គណៈអចិន្ត្រៃយគណៈកម្មា ធិការគណបក្សខេត្ត ស្រុក ឃុំ និងយុវជនស្រុកតំបែរសរុប៦០៤នាក់។