នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Shinzo Abe និងនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្តេជ្ញាការពារ និងរក្សាដៃគូពាណិជ្ជកម្មឆ្លងមហាសាគរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ហៅកាត់ថា TPP ដែលសមាជិក១១ប្រទេស ។
កាលពីមុន TPP មាន១២ប្រទេសជាសមាជិករួមទាំងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែក្រោយពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានដកអាមេរិកចេញពី TPP ។
ក្នុងកិច្ចប្រជុំនៅទីក្រុង Ottawa កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ មេដឹកនាំរបស់ប្រទេសជាសមាជិក TPP ជាពិសេសគឺជប៉ុន និងកាណាដា បានប្តេជ្ញាបន្តដំណើរទៅមុខ ដោយមិនចាំបាច់មានវត្តមានរបស់អាមេរិកទេ ៕