ការដួលរលំនេះពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ហើយរថយន្ដត្រូវគេបញ្ចូលចូលរោងជាងជួសជុលទាំងអស់ អស់ថ្លៃប៉ុន្មាន ខាងសាលាខេត្តជាអ្នកចេញសងថ្លៃជួសជុលនេះ។
លោក ណុប សារ៉ាត អធិការក្រុងសៀមរាប បានឲ្យដឹងថា ចំពោះករណីខូចខាតរថយន្ដ៤គ្រឿង នោះ ខាងសាលាខេត្តមានសំណងរដ្នប្បវេណី សងទៅលើថ្លៃការជួសជុលរថយន្ដទាំងនោះ៕