ភ្នំពេញ៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីអ្នកស្រីរឹទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យស្វែងរកការអន្តរាគមន៍ជួយដោះស្រាយត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រីហើយសម្តេចបានចាត់តាំងរូបលោក ប៉ាន់ខែម ប៊ុនថន និងលោក គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យនិងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់បំផុត ។
លោកបានបន្ថែមថា «ឆ្លៀតឱកាសនេះខ្ញុំបាទនិងក្រុមការងារក៏សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយព័ត៌មាននេះ ដោយទឹកចិត្តស្រលាញ់ អាណិត ឈឺឆ្អាល ដើម្បីបានជាដំណឹង រួមជាមួយទឹកចិត្ត ស្រលាញ់អាណិតពីសំណាក់ មហាជនចំពោះករណីនេះ ។ លទ្ធផលទទួលបានផ្លែផ្កាបែបណានោះក្រុមការងារនឹងជូនដំណឹងបន្តបន្ទាប់ទៀត »។