ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលិសសម្រេច​បញ្ជូន​លុយ​ដុល្លារ​ជាង ៣,៥​លាន​ដុល្លារ ដែល​ចាប់បានពីជនជាតិចិន​ យកទៅរក្សាទុក​នៅ​ធនាគារជាតិ 

សម្រេចបញ្ជូន​ទៅ​រក្សាទុកនៅ​ធនាគារជាតិ ដើម្បីជា​ភស្តុតាងរួចហើយ ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ​ឆ្នាំ​២០១៩។

ចំនួនទឹកប្រាក់ដែលដកហូតបាន​សរុប​ ៣ ៥២០ ០០០ ដុល្លារ​អាមេរិក ត្រូវ​បុរស​ជនជាតិ​ចិន បីនាក់ នាំ​ពី​ទីក្រុង​ហុងកុង មកកាន់​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​មូល​រដ្ឋា​ន​ច្បាស់លាស់ ហើយ​ត្រូវបាន​ប៉ូលិសអន្តោប្រវេសន៍ សហការ​ជាមួយ​គយ ឃាត់​បាន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​។​

​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និង​ឈ្មោះ ZHANG JIAN រួចមក លោក​លី​សុ​ផា​ណា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​ទាំង ៣​នាក់ ពីបទ សម្អាត​ប្រាក់ តាម​មាត្រា ៣​ថ្មី និង​មាត្រា ២៩​ថ្មី នៃ​ច្បាប់ ស្តីពី ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ហើយ​ចៅក្រម​ស៊ើបសួរ បាន​បន្ត​ចំណាត់ការ​តាម​នីតិវិធី ដោយ​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ទាំង ៣​នាក់ នៅ​ពន្ធនាគារ​៕