ភ្នំពេញ៖ ក្រុមកីឡាជម្រើសជាតិកម្ពុជា ៤រូប បានចេញទៅប្រកួតជើងឯកីឡាប៊ូល និងប៉េងតង់ពិភពលោក លើកទី២ នៅប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។
កីឡាករ កីឡាការិនីដែលត្រូវចេញទៅប្រកួតរួមមានកីឡាករ សុខ ចាន់មាន, វីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ រួមទាំងកីឡាករ សៅ សុភារ៉ាន់ ដែលត្រូវធ្វើការប្រកួត ៥ប្រភេទវិញ្ញាសា ក្នុងនោះមាន វិញ្ញាសា ឯកត្តជន បុរស, ឯកត្តជន នារី, វាយគូបុរស, វាយគូនារី និងវាយចម្រុះ បុរស នារី៕