លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការដាក់បញ្ចូលកម្មវិធីសិក្សា ទីផ្សារមូលបត្រ សម្រាប់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ។
លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងធនធានមនុស្សនៅកម្ពុជាមានសារៈសំខាន់ណាស់ នូវប្រសិទ្ធភាព និងតម្លាភាពការងារ ជាក់ស្តែងនៅពេលនេះ CFA Institute ជាវិទ្យាស្ថានធំជាងគេ លើការវិភាគមូលបត្រជំនាញ បានទទួលស្គាល់វិទ្យាស្ថានខេមអេដ ប៊ីសស្នីសស្គូល ជាផ្លូវការ ។
វិទ្យាស្ថាននឹងដាក់បញ្ចូលផ្នែកទីផ្សារមូលបត្រនេះ ទៅក្នុងកម្មវិធីសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងធនធានមនុស្សឲ្យកាន់តែខ្លាំងក្លា ក្នុងទិសដៅចូលរួមចំណែកជួយដល់ទីផ្សារមូលបត្រកម្ពុជា។
ចំណែកភាគលើមូលបត្រ អ្នកវាយតម្លៃ និងការបោះផ្សាយមូលបត្រ ការទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង អំពីការការបង្ហាញនូវរបាយការណ៍ និងកិច្ចដំណើរអភិវឌ្ឍន៍ប្រសិនបើទីផ្សារមូលបត្រមិនដំណើរការល្អនោះទេ កម្ពុជានឹងខាតក្នុងការទាក់ទាញអ្នកវិនិយោគ ។ប៉ុន្តែបើទីផ្សារមូលបត្រដំណើរការប្រកបដោយប្រសិទ្ធភាព វានឹងអាចផ្តល់កំណើនដល់សេដ្ឋកិច្ចដល់កម្ពុជាបន្ថែមទៀត។
លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានថ្លែងថា ពាក់ព័ន្ធនិងការដាក់បញ្ចូលវិស័យមូលបត្រនៅក្នុងកម្មវិធីសិក្សា របស់វិទ្យាស្ថានខេមអេដ គឺមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកពង្រីកការយល់ដឹងទីផ្សារមូលបត្រ ការបង្កើតធនធានមនុស្សប្រកបដោយសក្តានុល និងសំបូរបែប ។
លោកបន្ថែមទៀតថា គណៈកម្មការមូលបត្រកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រីកនូវយន្តការ របៀបរបបនីតិវិធី និងសេចក្តីព្រាងប្រកាសផ្សេងៗ ដើម្បីជាគន្លឹះជម្រុញឲ្យដំណើរនៅក្នុងវិស័យនេះប្រកបដោយភាពជោគជ័យ ៕