ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងបាវិត កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៣ បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមចំនួន ៤នាក់ ជាប់ ពាក់ព័ន្ធនិងការ កាន់កាប់អាវុធខុសច្បាប់ និង បាញ់បោះសេរី ប្រព្រឹត្ត នៅចំណុចផ្ទះល្វែងខាងលិចក្លិបយី ហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្រ្តីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យ៤នាក់ មាន ឈ្មោះ ទី ១- ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី (អ្នកកាន់អាវុធ) ។ ទី ២- – ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី ៣- ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ និង ទី ៤- ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ (អ្នកបើកបររថយន្ត) ។
ចំណែកឯ វត្ថុតាងរួម ដែលសមត្ថកិច្ច នគរបាល ដកហូតបាន រួមមាន៖ កំាភ្លើងម៉ាកខ្លីមួយដើមម៉ាក ZORAKI , គ្រាប់ចំនួន៤គ្រាប់, និង រថយន្ត ចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ទេព ច័ន្ទ