នេះបើតាមលិខិតរដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មានខ្លឹមសារថា លិខិតនេះផ្ញើទៅលោកប៉ាន់ខែម ប៊ុនថន បន្ទាប់ពីលោកប៊ុនថនប្រកាស តាមគណីហ្វេកប៊ុក កាលពីថ្ងៃទី០៦ ខែធ្នូថា សម្តេចនាយករដ្ឋមន្ត្រីបានចាត់តាំងរូបលោក និងឯកឧត្តម គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោដើម្បីពិនិត្យ និងដោះស្រាយចំពោះករណីនេះដោយយកចិត្តទុកដាក់។
ក្នុងលិខិតរាយការទៅ លោកប៉ាន់ខែម ប៊ុនថន ដដែលបានលើកឡើងករណីវិវាទដីធ្លីរវាងឈ្មោះ រិទ្ធ សុគន្ធ ជាមួយឈ្មោះ អេង សំអឿន នឹងឈ្មោះ រ៉េន វើក មានទីតាំងដីស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ ប៉ុន្តែក្នុងនាមជាប្រធានដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត លោកអ៊ុំ រាត្រីមិនព្យាយាមបង្ហាញអំពីវិធីសាស្រ្តដោះស្រាយស្របតាមនិតិវិធី តែលោកបែជាជំរុញឲ្យ អ្នកស្រីរិទ្ធ សុគន្ធាទទួលយកដីជាការបញ្ចប់រឿងទៅវិញ។
អ្នកស្រីរិទ្ធ សុគន្ធា បានឲ្យដឹងថា ដី១ឡូត៍ទំហំ ៣០ មx៥០ម, ផ្ទះ០១ខ្នង និងដីកសិកម្មទំហំ១ហិ កតា ដែលជាទីតាំង (ដីការ៉េ២) ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នឹងគ្រួសារក្រីក្រ ដែលប្តីរបស់អ្នកស្រីត្រូវទទួលបាន តែដោយសារបក្សពួក ដីរបបរបស់អ្នកស្រីត្រូវធ្លាក់ទៅឈ្មោះអ្នកដទៃទៅវិញ។
តាមអ្នកស្រីសុគន្ធា ដីនេះជាដីរបបរបស់អ្នកស្រី ដែ លគួរទទួលបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រសិនបើគ្មានការឃុតឃិតជាប្រព័ន្ធ មិនមែនយកដីនេះ មកជាកម្មវត្ថុដោះដូរដីដែលមន្ត្រីបំពានយកយ៉ាងអយុត្តិធម៍នោះទេ។
អ្នកស្រីស្នើឲ្យអភិបាលខេត្តបន្ទាយមានជ័យត្រូវដោះស្រាយតាមនីតិវិធី បើគ្មានសមត្ថភាពដោះស្រាយគួររុញរឿងនេះមកគណកម្មការដោះស្រាយវិវាទថ្នាក់ជាតិ មិនគួរទុករឿងអ្នកស្រីរហូតដល់១៥ឆ្នាំ និងរង់ចាំឲ្យអ្នកស្រីស្លាប់សិនទើបចប់នោះទេ។
សូមបញ្ជាក់ថានៅក្នុងលិខិតសុំសម្របសម្រួលនេះ អភិបាលខេត្តបន្ទាយមានជ័យបានទទួលស្គាល់ថា អ្នកស្រីរិទ្ធ សុគន្ធ មានវិវាទដីធ្លី ជាមួយឈ្មោះ អេង សំអឿន នឹងឈ្មោះ រ៉េន វើក មានទីតាំងដីស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ ណ ខេត្តបន្ទាយមានជ័យ ខុសពីលិខិតបំភ្លឺកាលពី ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលអភិបាលខេត្តបន្ទាយមានជ័យអះអាងថា ឈ្មោះ រិទ្ធ សុគន្ធា មិនមានដីនៅទីនោះទេ ដីដែលគាត់ប្តឹងទាមទារនេះ គឺជាចំណែកដីរបស់អ្នកដទៃ។